Covid-19

រុស្ស៊ី រាយការណ៍ករណី ឆ្លងមេរោគកូរ៉ូណាថ្មីជាង ៥ពាន់ក្នុងពេល ២៤ម៉ោង

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានបញ្ជាក់ការរកឃើញករណីឆ្លងមេរោគកូរ៉ូណាថ្មីចំនួន ៥.៧៦៥ករណី និងករណីស្លាប់ជាង ៧៧ករណី ហើយនេះគឺជាករណីធ្លាក់ជាខ្លាំង ពីចំនួនករណីស្លាប់ចំនួន ១៤៦នាក់ ដែលបានរាយការណ៍កាលពីមួយថ្ងៃមុន។

មជ្ឈមណ្ឌលឆ្លើយតបវិបត្តិ មេរោគកូរ៉ូណារបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា ចំនួនសរុបករណីឆ្លងជម្ងឺកូវីដ១៩ នៅទូទាំងប្រទេស បានឡើងដល់ចំនួន៨១២.៤៨៥ករណី អ្នកស្លាប់ក្នុងពេលបច្ចុប្បន្ននេះ មានចំនួន ១៣.២៦៩នាក់ និងមនុស្សបានជាសះស្បើយមានចំនួន ៦០០.២៥០នាក់។

គួរបញ្ជាក់ថា នៅក្នុងប្រទេសរុស្ស៊ី ទន្ទឹងនឹងមានករណីឆ្លងមេរោគកូរ៉ូណានេះ រាប់ម៉ឺននាក់ តាមសេចក្តីរាយការណ៍ ក៏បានលើកគ្នាដើរដង្ហែក្បួតតវ៉ា នៅក្នុងតំបន់ភាគខាងកើត របស់ប្រទេសរុស្ស៊ី ហើយនេះជាការតវ៉ាចុងសប្ដាហ៍ បែបនេះលើកទី៣ ក្នុងជម្លោះ ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេ ចំពោះអ្វីដែលពួកគេនិយាយថា ជាការគ្រប់គ្រងខុសរបស់ លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន លើវិបត្តិនយោបាយក្នុងប្រទេស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top