ព័ត៌មានអន្តរជាតិ

ចិន បញ្ចប់កិច្ចព្រមព្រៀង បត្យាប័នជាមួយអូស្ត្រាលី អង់គ្លេសនិងកាណាដា

បរទេស៖ រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងហុងកុងនឹងផ្អាកកិច្ចព្រមព្រៀង ស្តីពីការធ្វើបត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក ជាមួយប្រទេសអូស្ត្រាលី អង់គ្លេសនិងកាណាដា បន្ទាប់ពីប្រទេសទាំងនោះ បានបញ្ចប់កិច្ចព្រមព្រៀង របស់ពួកគេជាមួយហុងកុង។

ការបញ្ចប់កិច្ចព្រមព្រៀង ធ្វើបត្យាប័ននេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពី មានចំណាត់ការជាបន្តបន្ទាប់ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលបញ្ចប់កិច្ចព្រមព្រៀងពិសេស ជាមួយទីក្រុងហុងកុង បន្ទាប់ពីចិនដីគោក បានដាក់ច្បាប់សន្តិសុខ ដ៏តឹងរឹងសម្រាប់តំបន់ ដែលអ្នករិះគន់និយាយថា ផ្តោតគោលដៅលើសកម្មជន គាំទ្រលទ្ធិប្រជាធិបតេយ្យ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃតី២៨ ខែកក្កដា ឆ្នាំ២០២០បានឲ្យដឹងថា ការផ្អាកកិច្ចព្រមព្រៀង ធ្វើបត្យាប័ននៅថ្ងៃអង្គារនេះ មិនបានរួមបញ្ចូលទាំង ប្រទេសនូវែលសេឡង់ទេ បើទោះជាប្រទេសនេះ ក៏បានបញ្ចប់កិច្ចព្រមព្រៀង ធ្វើបត្យាប័នជាមួយហុងកុង ផងដែរក៏ដោយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top