ព័ត៌មានអន្តរជាតិ

កូវីដ១៩៖ ៦សប្តាហ៍ចុងក្រោយ ករណីឆ្លងកើនឡើងទ្វេដង នៅទូទាំងពិភពលោក

បរទេស៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានលើកឡើងថា នឹងមានការធ្វើសមាហរណកម្ម គណៈកម្មាធិការសង្គ្រោះ នៅគ្រាអាសន្ន ដើម្បីធ្វើការវាយតម្លៃឡើងវិញ អំពីជំងឺរាតត្បាតវិរុសកូវីដ១៩ ខណៈដែលករណីគ្របដណ្តប់ លើពិភពលោកបានកើនឡើង ទ្វេដងក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដានេះ គឺជាលកទី៦ហើយ ដែលអង្គសុខភាពពិភពលោក បានប្រកាសអាសន្នចំពោះការ រីករាលដាលនៃវិរុសដ៏សាហាវនេះ ដោយក្នុងនោះលោក Tedros បានបញ្ជាក់ប្រាក់ក្រុមអ្នកកាសែតថា ចំនួនឆ្លងបច្ចុប្បន្ន ១៦លាននាក់ និងអ្នកបាត់បង់ជីវិតមានទៅដល់ ៦៤ម៉ឺននាក់ ។

លោកបាន ប្រសាសន៍ទាំងគួរឲ្យបារម្ភថា តួលេខដែលបានកើនឡើង ទ្វេដងទោះបីជា ពិភពលោកបានសម្រេបខ្លួន និងផ្លាស់ប្តូរទាំងវិធានការ ជាមូលដ្ឋានដែលត្រូវការ ដើម្បីកាត់បន្ថយការឆ្លើង និងជួយសង្គ្រោះជីវិតក្នុង កម្រិតខ្លាំងជាងមុនក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top