ព័ត៌មានអន្តរជាតិ

ក្នុងត្រីមាសទី១ ពលរដ្ឋប្រេស៊ីល បាត់បង់ការងារស្របច្បាប់ជិត ១,២លាននាក់

ប្រេស៊ីលឡា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងកាលពីថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល បានធ្វើឲ្យបាត់បង់ការងារ ដល់ពលរដ្ឋចំនួន១.១៩៨.៣៦៣នាក់ គិតចាប់ពីដើមឆ្នាំ មកដល់ពាក់កណ្តាលឆ្នាំនេះ ។

តួលេខដែលជាលទ្ធផល នៃអ្នករកការងារថ្មី មានចំនួន៦.៧១៨.២៧៦នាក់ និងអ្នករកការងារធ្វើសរុប ក្នុងរយៈពេលជាង៦ខែមកនេះ មានចំនួន៧.៩១៦.៦៣៩នាក់ ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយវីរុសកូរ៉ូណា នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ។

យ៉ាងណាមិញ ទីផ្សារការងារស្របច្បាប់ របស់ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា មានភាពប្រសើរឡើងវិញ នៅក្នុងខែមិថុនា បើធៀបនឹងខែឧសភា ដែលបានធ្លាក់ចុះ១៦ភាគរយ និងបានកើនឡើង អ្នករកការងារធ្វើចំនួន២៤ភាគរយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top