បរទេស ៖ សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធរបស់ខ្លួន គឺប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើកិច្ចពិភាក្សា ជាន់ខ្ពស់ស្តីពីប្រទេសចិន និងព្រមព្រៀងគ្នា លើភាពចាំបាច់រក្សា បទបញ្ជាសកលផ្នែកលើច្បាប់ ប៉ុន្តែរដ្ឋមន្ត្រីការបរទេស អូស្ត្រាលី បានធ្វើការសង្កត់បញ្ជាក់ថា ចំណងមិត្តភាព របស់ទីក្រុងកង់បេរ៉ា ជាមួយទីក្រុងប៉េកាំង គឺមានសារៈសំខាន់ ហើយខ្លួនមិនមានបំណង ឲ្យប៉ះពាល់វានោះទេ ។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងប្រទេសអូស្ត្រាលី មានការប្តេជ្ញារួមគ្នា ចំពោះក្រឹត្យក្រមនៃច្បាប់ និងបានលើកឡើងជាថ្មី នូវការប្តេជ្ញារបស់ខ្លួន ធ្វើឲ្យប្រទេសនានាទទួលខុសត្រូវ ចំពោះការរំលោភបំពាន ដូចជាការដែលចិន លុបបំបាត់សិទ្ធិសេរីភាព នៅហុងកុងជាដើម។
យោងតាមសេចក្តី រាយការណ៍មួយ ពីកាសែត Yahoo News លោកស្រីរដ្ឋមន្ត្រីការបរទេស អូស្ត្រាលីរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ចំណងមិត្តភាព ដែលយើងមានជាមួយប្រទេសចិន គឺមានសារៈសំខាន់ ហើយយើងគ្មានបំណង ចង់ឲ្យប៉ះពាល់ដល់វាទេ ប៉ុន្តែយើងក៏មានបំណងធ្វើនូវរឿង ដែលផ្ទុយពីផល ប្រយោជន៍របស់យើងដែរ”៕
ប្រែសម្រួល៖ប៉ាង កុង