ព័ត៌មានអន្តរជាតិ

អាមេរិកដកទ័ព១២០០០ ចេញពីអាល្លឺម៉ង់ ដែលនឹងអាចចំណាយលុយ រាប់ពាន់ប៊ីលានដុល្លារ និងច្រើនឆ្នាំ

បរទេស៖ទូរទស្សន៍ BBC​ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា ផែនការដើម្បីដកកងទ័ពអាមេរិក ចេញពីអាល្លឺម៉ង់ ដែលជាសម្ព័ន្ធមិត្តណាតូ រយៈពេលយូរមកហើយនោះ ត្រូវបានទទួលការយល់ព្រមហើយ ពីក្រុមបក្សាប្រឆាំងយ៉ាងទូលំទូលាយ។

ការសំរេចចិត្ត របស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកកម្លាំងកងទ័ព រាប់ពាន់នាក់បែបនេះ នឹងធ្វើឲ្យរដ្ឋាភិបាល ត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីប្រតិបត្តិ ហើយនឹងអាចចំណាយប្រាក់ ដល់ទៅរាប់ពាន់ប៊ីលានដុល្លារ ដើម្បីសម្រេចបានការងារនេះ។

ទោះបីជាបីជាយ៉ាងណាក្តី ក៏មានការលើកឡើងដែរថា ការសម្រេចចិត្តដកទ័ពនេះ គឺធ្វើឡើងនៅចំពេលមានការព្រួយបារម្ភថា វានឹងធ្វើឱ្យជំហរយោធាអាមេរិក ចាប់ផ្តើមមានភាពចុះខ្សោយ ប្រៀបធៀបទៅនឹងប្រទេសរុស្ស៊ី។

កងទ័ពអាមេរិកប្រមាណ ១១៩០០ នាក់ ដែលជាអង្គភាពកងទ័ព និងកងទ័ពអាកាសចម្រុះ នឹងត្រូវដកចេញពីប្រទេសអាល្លឺម៉ង់ ដើម្បីបំពេញតាមតម្រូវការចាំបាច់ របស់កងទ័ពអាមេរិកចំនួន ២៥០០០ នាក់ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top