ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ លើកទឹកចិត្តឲ្យអាស៊ីអាគ្នេយ៍ ដើម្បីងើបចេញពីកូវីដ១៩បានឆាប់រហ័ស

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃនេះ បានប្រកាសលើកទឹកចិត្តឲ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីងើបចេញពីកូវីដ១៩ឲ្យបានឆាប់រហ័សឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដោយអមមកជាមួយដោយសារ សង្ខេបនៃគោលនយោបាយរបស់ លោកស្តីពីផលប៉ះពាល់នៃ កូវីដ១៩ទៅលើបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លោក Guterres បាននិយាយថា វិធីសាស្រ្តចំនួន ៤ នឹងមានសារៈសំខាន់នៅក្នុងផែនការ សម្រាប់ការស្តារតំបន់មួយនេះ។

លោកបានបន្តទៀតថា អង្គការសហប្រជាជាតិបាន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើជាដៃគូជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ហើយនឹងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យតំបន់នេះ ដើរលើផ្លូវដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកសាង អនាគតប្រកបដោយសន្តិភាព សម្រាប់ទាំងអស់គ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top