ព័ត៌មានអន្តរជាតិ

លោកត្រាំ៖ ការដកទ័ពចេញពីអាល្លឺម៉ង់ ដោយសារតែលោក​ មិនចង់ធ្វើមនុស្សជញ្ជក់ឈាម

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានសម្រេចចិត្តកាត់បន្ថយ កងទ័ពអាមេរិកនៅអាល្លឺម៉ង់ ពីព្រោះប្រទេសនេះ មិនបានចំណាយប្រាក់គ្រប់គ្រាន់ សម្រាប់ការការពារទេ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងលែងជា អ្នកជញ្ជក់ឈាមទៀតហើយ។

យោធាសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានប្រកាសអំពីផែនការដក កងទ័ពដែលអំពាវនាវ ឱ្យដកកងទ័ពប្រហែល ១២.០០០ នាក់ចេញពីកងកម្លាំង សហរដ្ឋអាមេរិកចំនួន ៣៦.០០០នាក់ និងផ្លាស់ទីលំនៅប្រហែលពាក់កណ្តាល នៃពួកគេទៅកាន់តំបន់ផ្សេងទៀត ក្នុងទ្វីបអឺរ៉ុប ដើម្បីការពារប្រទេសរុស្ស៊ី។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា “យើងមិនចង់ក្លាយជា អ្នកបឺតជញ្ជក់ទៀតទេ … យើងកំពុងកាត់បន្ថយកម្លាំង ព្រោះពួកគេមិនបង់ វិក័យប័ត្ររបស់ពួកគេ វាសាមញ្ញណាស់” ៕

ដោយ ឈូក បូរ៉ា

To Top