តូក្យូ៖ អ្នកបើកយន្តហោះចម្បាំង របស់ជប៉ុននៅទីក្រុងតូក្យូ លោកវរសេនីយ៍ទោ Takamichi Shirota មានលើកឡើងថា ប្រទេសរបស់លោកកំពុងរង សម្ពាធកាន់តែខ្លាំងពីលើអាកាស ដែលជាសម្ពាធដាក់ដោយប្រទេសចិន ហើយក្រុមអ្នកវិភាគបានលើកឡើងថា វាជាសម្ពាធដែលប្រទេសដទៃទៀតមួយចំនួនប្រឈមមុខ។
ច្រើនជាងពីរដងក្នុងមួយថ្ងៃ អ្នកបើកយន្តហោះចម្បាំងរបស់ជប៉ុន បានលឺសំឡេងរោទិ៍ស្រែកឡើងពីកន្លែងអង្គុយត្រៀម រត់ទៅយន្ដហោះរបស់ពួកគេ ហើយស្រែកខ្លាំងៗ ជាការត្រៀមខ្លួនស្ទាក់ចាប់ការលុកលុយ ដែលមិនបានកំណត់អត្តសញ្ញាណ ចូលទៅក្នុងដែនអាកាសជប៉ុន។
វាបានកើតឡើងចំពោះកម្លាំង ការពារខ្លួនរបស់អាកាសជប៉ុន (JASDF) ៩៤៧ ដងក្នុងឆ្នាំសារពើពន្ធចុងក្រោយ ដែលបញ្ចប់នៅខែមីនា ហើយក្នុងករណីភាគច្រើន យន្តហោះចម្បាំងមក ពីកងទ័ពអាកាសរំដោះប្រជាជនចិន (PLAAF) ៕
ដោយ ឈូក បូរ៉ា