ម៉ានីល៖ សារព័ត៌មានបរទេស នៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថា ប្រទេសហ្វីលីពីន បានឈានចាប់ជំហ៊ានដ៏ធំមួយ ដើម្បីអាចមានឱកាស ក្នុងការប្រើប្រាស់ថាមពល ដែលផលិតដោយរោងចក្រនុយក្លេអ៊ែរ។
ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារថាមពល ពោលគឺនៅក្រោយពេលដែល ប្រធានាធិបតីហ្វីលីពីនលោក Rodirgo Duterto បានប្រកាសបង្កើត គណកម្មការអន្តរក្រសួងមួយ ដើម្បីចុះធ្វើការសិក្សាទៅលើ ថាមពលនុយក្លេអ៊ែរ និងក៏ដូចជាការរៀបចំ គោលនយោបាយអំពីវាផង។
តម្រូវការដ៏ខ្លាំងក្លាអស់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលរដ្ឋាភិបាលបានប្រកាស និងក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ក្នុងតំបន់ផងដែរនោះហ្វីលីពីន ពិតជាមានមហិច្ឆិតាខ្លាំង ចំពោះថាមពលនេះ ប៉ុន្តែក្នុងគ្រានេះក៏មានការរិះគន់ផងដែរ សំណាក់ក្រុមសង្គមសីវិលផង អំពីបញ្ហាសុវត្ថិភាពផង និងជាពិសេសគឺជាប្រទេស ដែលសំបូរទៅដោយ គ្រោះធម្មជាតិជារឿយៗផង ៕
ប្រែសម្រួល៖ ស៊ុន លី