ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងតេស្ត មីស៊ីលបាញ់ នាវាក្នុខែកក្កដា

បរទេស៖ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តសាកល្បង មីស៊ីលបាញ់នាវាមួយគ្រាប់ នៅដើមខែកក្កដានេះ ប៉ុន្តែយោធារបស់ ប្រទេសកូរ៉េខាងត្បូងនិយាយថា វាជាផ្នែកនៃសមយុទ្ធតាមធម្មតា នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលនោះ កាលពីថ្ងៃទី០៦ ខែកក្កដា ចេញពីតំបន់ឆ្នេរភាគខាងកើតប្រទេស ក្នុងខេត្ត South Hamgyong។ មីស៊ីលនោះ ហោះបានចម្ងាយប្រហែល៦០ម៉ាយ មុនពេលធ្លាក់ចូលក្នុសមុទ្រ។

គួរបញ្ជាក់ថា មីស៊ីលបាញ់នាវារបស់ ប្រទេសកូរ៉េខាងជើង គឺមិនត្រូវបានហាមឃាត់នៅក្រោមទណ្ឌកម្មនោះទេ ហើយទីក្រុងសេអ៊ូលបានវាយតម្លៃ ការធ្វើតេស្តសាកល្បងនោះ ថាមិនមែនជាការបង្កហេតុ ដែលជាផ្នែកនៃសមយុទ្ធនា រដូវក្តៅតាមធម្មតា៕ប្រែសម្រួល៖ប៉ាង កុង

To Top