ព័ត៌មានអន្តរជាតិ

ឆ្ងល់អត់? ហេតុអ្វីប្រដាប់ភេទបុរស នៅរូបសំណាក់បុរាណ ច្រើនតែមានទំហំតូច?

មានមនុស្សជាច្រើន បានមានការងឿងឆ្ងល់ថា តើហេតុអ្វីប្រដាប់ភេទបុរស របស់រូបសំណាក់បុព្វបុរស និងវិរបុរសជាច្រើន របស់ប្រទេសដូចជា អេហ្ស៊ីប ក្រិកជាដើម តែងតែមានទំហំតូច មិនសាកសមទៅនឹង រូបរាងពិតប្រាកដដ៏អស្ចារ្យ និងប្រវតិ្តរឿងរ៉ាវដ៏មហិមា របស់ពួកគេទាំងនោះ។

អ្នកប្រវតិ្តវិទូសិល្បះមួយរូប ដែលមានឈ្មោះថា Ellen Oredsson បានធ្វើការចែករំលែកនូវ ការបកស្រាយទៅលើចម្ងល់មួយនេះ នៅលើវេបសាយផ្ទាល់ខ្លួនរបស់នាង How To Talk About Art History ហើយចម្លើយទាំងនោះ គឺពិតជាគួរឲ្យចាប់អារម្មណ៍។

នាងបានធ្វើការសរសេរចម្លើយ បកស្រាយទៅនឹងសំណួរដែល ត្រូវបានផ្ញើរដោយអ្នកអានម្នាក់ថា ហេតុអ្វីបានជាប្រដាប់ភេទ របស់រូបសំណាក់តួវិរះបុរសនានា ច្រើនតែមានទំហំតូចថា គឺទី១ ជាធម្មតាក្រុមអ្នកចម្លាក់ តែងតែឆ្លាក់រូបសំណាក់បុរស នៅពេលដែលគេមានអារម្មណ៍ ធម្មតាដូចនេះប្រដាប់ភេទ គឺរួមតូចបែបនេះហើយ។

ចម្លើយទី២ គឺរឹតតែគួរចាប់អារម្មណ៍ ដោយនាងបាននិយាយថា បច្ចុប្បន្ននិងកាលពីសម័យ អតីតកាលគឺមានលក្ខណៈ សង្គមខុសគ្នាដោយសារតែពី សម័យបុរាណមនុស្សស្រី និយមបុរសដែលមានប្រដាប់ភេទតូច ជាជាងមនុស្សប្រុសដែលមានទំហំធំ ដែលវាមានលក្ខណដាច់គ្នា ស្រឡះពីមនុស្សនៅក្នុងសម័យថ្មីនេះ ៕

ប្រែសម្រួល: ស៊ុន លី

To Top