ព័ត៌មានអន្តរជាតិ

ដឹងអត់ប្រទេសណា ដែលមាននុយក្លេអ៊ែរ បន្ទាប់ពីអាមេរិក និងសហភាពសូវៀត?

ប្រវត្តិសាស្ត្រ: ក្នុងកំឡុងសង្គ្រាមលោកលើកទី2 ពួកអ្នកវិទ្យាសាស្ត្រ និងវិស្វករអង់គ្លេសចំនួន 50 នាក់បានធ្វើការលើកម្មវិធី បំផ្ទុះគ្រាប់បែកបរមាណូ ដែលទទួលបានជោគជ័យនៅទីក្រុង Los Alamos រដ្ឋ New Mexico ។ បន្ទាប់ពីសង្រ្គាមអ្នកវិទ្យាសាស្ត្រ ជាច្រើននាក់ត្រូវបានគេចុះបញ្ជី ចូលទៅក្នុងកិច្ចប្រឹងប្រែងសម្ងាត់ ដើម្បីបង្កើតគ្រាប់បែកបរមាណូ សម្រាប់ចក្រភពអង់គ្លេស។ ការងារនៅលើគ្រាប់បែក អង់គ្លេសជាផ្លូវការបាន ចាប់ផ្តើមនៅឆ្នាំ 1947។

នៅខែកុម្ភៈឆ្នាំ 1952 នាយករដ្ឋមន្រ្តីអង់គ្លេស Winston Churchill បានប្រកាសជាសាធារណៈ នូវផែនការដើម្បីសាកល្បង អាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ហើយនៅថ្ងៃទី 3 ខែតុលាឧបករណ៍ 25 គីឡូតោនដែលស្រដៀង នឹងគ្រាប់បែកអាលុយមីញ៉ូមអាមេរិក បានទម្លាក់នៅណាហ្គាសាគីជប៉ុន ត្រូវបានបំផ្ទុះដោយជោគជ័យ នៅក្នុងសមបក នាវាចម្បាំង HMS Plym បានបោះជំរំនៅលើកោះ Monte Bello ។

ការធ្វើតេស្តនេះបានធ្វើឱ្យចក្រភពអង់គ្លេស ក្លាយជាមហាអំណាចអាតូមទី 3 របស់ពិភពលោកបន្ទាប់ពី សហរដ្ឋអាមេរិក និងសហភាពសូវៀត។

ប្រែសម្រួល: ស៊ុន លី

To Top