ព័ត៌មានអន្តរជាតិ

កាំភ្លើងធំប៉ាគីស្ថាន សម្លាប់ជនស៊ីវិលជាង១០នាក់ នៅអាហ្វហ្គានីស្ថាន ក្រោយមានការប៉ះទង្គិចគ្នានៅព្រំដែន

បរទេស៖​ កាំភ្លើងធំដែលប៉ាគីស្ថាន បាញ់ឆ្លងព្រំដែន តាមសេចក្តីរាយការណ៍ បានសម្លាប់ជនស៊ីវិលតិចបំផុត ចំនួន១៥នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ធ្វើឲ្យទីក្រុងកាប៊ុល ជំរុញឲ្យកងកម្លាំងទ័ពជើងគោក និងទ័ពជើងអាកាស បង្កើនការប្រុងប្រយ័ត្ន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិ របស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយប្រាប់ថា “ប្រសិនបើយោធាប៉ាគីស្ថាន នៅតែបន្តធ្វើការវាយប្រហារដោយកាំភ្លើងធំ ទៅលើទឹកដីអាហ្វហ្គានីស្ថានទៀតនោះ ពួកគេនឹងប្រឈមមុខការសងសឹកវិញ ពីកងទ័ពអាហ្វហ្គានីស្ថាន”។

គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំននោះ គឺបានកើតមានឡើង ក្រោយមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នៅច្រកព្រំដែន Chaman-Spin Boldak ជាទីដែលមានមនុស្សកកកុញ នៅទាំងសងខាង កំពុងតែរង់ចាំឆ្លងព្រំដែន សម្រាប់ពិធីបុណ្យមូស្លីម Eid al-Adha៕ ប្រែសម្រួល៖ប៉ាង កុង

To Top