ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានសន្យាថា នឹងឆ្លើយតបជាដាច់ខាត ចំពោះការដាក់ទណ្ឌកម្មថ្មី របស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងពលរដ្ឋ និងទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ីមួយចំនួន ក្រោមហេតុផលនៃការចូលរួម របស់ពួកគេក្នុងការវាយប្រហារ តាមអ៊ីនធឺណិត។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដូចដែលអ្នកបានដឹង នៅក្នុងការទូតអ្វីគ្រប់យ៉ាង ត្រូវបានឆ្លុះបញ្ចាំង” ។
សេចក្តីសម្រេចធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប ដើម្បីដាក់ចេញនូវវិធានការណ៍ រឹតត្បិតជាឯកតោភាគី ប្រឆាំងនឹងពលរដ្ឋ និងអង្គភាពមួយចំនួន នៃប្រទេសរុស្ស៊ី ចិន និងសាធារណៈរដ្ឋកូរ៉េ ដែលបង្កឱ្យមានភាពអាម៉ាស់ និងសោកស្តាយយ៉ាងខ្លាំង។
ក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងមូស្គូ បានលើកឡើងជាច្រើនដងថា សហគមន៍អ៊ឺរ៉ុប បង្កើតកិច្ចពិភាក្សាប្រកបដោយវិជ្ជាជីវៈ ស្តីពីបញ្ហាដែលពាក់ព័ន្ធ នៅក្នុងវិស័យព័ត៌មាន ឬប្រើប្រាស់បណ្តាញ និងយន្តការដែលមានស្រាប់តាមរយៈអង្គការសហប្រជាជាតិ និងអង្គការដើម្បីសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប ៕
ដោយ ឈូក បូរ៉ា