វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ថា អង្គការ ណាហ្សា (NASA) បានបាញ់បង្ហោះយានរុករកនៅឋានព្រះអង្គារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវរុករកអំពីជីវិត រស់នៅនៅលើភពក្រហមមួយនេះ ។
យានរុករក បានផ្តាច់ខ្លួនចេញ នៅវេលាម៉ោង៧និង៥០នាទីព្រឹក ត្រូវនឹងម៉ោង១១និង៥០នាទីម៉ោងសកល ពីគ្រាប់រ៉ុក្កែត Atlas V ដែលបានបាញ់ចេញ ពីស្ថានីយ៍កងទ័ពអាកាស Complex 41 នៅលើទឹកដីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។
អង្គការ NASA បានបញ្ជាក់ថា ការផ្តាច់ខ្លួនរបស់យានរុករកពីគ្រាប់ រ៉ុក្កែតបានធ្វើឡើង ប្រហែល១ម៉ោងបន្ទាប់ពី បានបាញ់បង្ហោះឡើង ។
អង្គការខាងលើបានបញ្ជាក់ថា បន្ទាប់ពីធ្វើដំណើរក្នុងរយៈពេល៧ខែ យានរុករក ត្រូវបានគេរំពឹងថា នឹងធ្វើការចុះចត នៅមាត់រណ្តៅ Jezero នៅលើភពព្រះអង្គារ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ រណ្តៅនោះមានប្រវែង៤៥គីឡូម៉ែត្រ ដែលជាកន្លែងខ្ពស់អាចធ្វើការរុករកជីវិត រស់នៅរបស់មីក្រុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា