វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងថា ប្រេសិតសហរដ្ឋអាមេរិក សម្រាប់កិច្ចចរចា ក្នុងការចែករំលែកតម្លៃ ការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង ត្រូវបានតែងតាំង ជាអ្នកសម្របសម្រួល សម្រាប់តំបន់អាក់ទិក។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថាលោក James DeHart នឹងដឹកនាំ និងសម្របសម្រួលការបង្កើត គោលនយោបាយ និងការចូលរួមផ្នែកការទូត ស្តីពីបញ្ហាដែលទាក់ទង នឹងតំបន់អាក់ទិក ដើម្បីជំរុញផលប្រយោជន៍ របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលទាក់ទងទៅនឹងសុវត្ថិភាព និងសន្តិសុខ។
យោងតាមការចេញផ្សាយនេះ លោកនឹងធ្វើជាទីប្រឹក្សាសំខាន់ របស់រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និងលោក Stephen Biegun អនុប្រធានរបស់លោក ៕
ដោយ ឈូក បូរ៉ា