ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ តម្រង់គោលដៅ លើនាវាដឹកយន្តហោះ របស់អាមេរិក ពេលធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រ Hormuz

ស៊ីអិនអិន៖ កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បានវាយប្រហារគោលដៅ លើនាវាផ្ទុកយន្តហោះ អាមេរិកមួយគ្រឿង នៅយប់ថ្ងៃអង្គារកន្លងទៅ ក្នុងអំឡុងពេលសមយុទ្ធយោធា នៅតាមច្រកយុទ្ធសាស្ត្រ Hormuz ។

សមយុទ្ធដែលរួមមាន មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើក បានបញ្ជូនចេញសញ្ញាពីមូលដ្ឋាន អាមេរិកចំនួនពីរ នៅប្រទេសកាតា និងអារ៉ាប់រួម ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់។

មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ របស់អ៊ីរ៉ង់គឺជាឆ្អឹងទទឹងក នៃជម្លោះរវាងក្រុងតេអេរ៉ង់ និងគូប្រជែងក្នុងតំបន់ របស់ខ្លួន គឺអារ៉ាប៊ីសាអូឌីត។

កាលពីខែមករា អ៊ីរ៉ង់បានឆ្លើយតបទៅនឹងការសម្លាប់ ឧត្តមសេនីយ៍លោក Qassem Soleimani ដោយការបាញ់មីស៊ីលផ្លោង ជាច្រើនគ្រាប់នៅទីតាំងអាមេរិកនៅអ៊ីរ៉ាក់ បណ្តាលឱ្យខូចខាតសម្ភារៈ និងធ្វើឱ្យកងទ័ពមួយ ចំនួនរងរបួស ៕
ដោយ ឈូក បូរ៉ា

To Top