បរទេស៖ អាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ប៉ាគីស្ថាន នៅថ្ងៃសុក្រម្សិលមិញនេះ ពីបទសម្លាប់ជនស៊ីវិលចំនួន១៥នាក់ នៅក្នុងអំឡុងមានហេតុការណ៍ប៉ះទង្គិចគ្នានៅច្រកព្រំដែន ជាមួយមានមនុស្សកកកុញរង់ចាំឆ្លងកាត់ សម្រាប់ពិធីបុណ្យមូស្លីម Eid al-Adha។
ចំណែកនៅខាងប្រទេសប៉ាគីស្ថាន មន្ត្រីមន្ទីរពេទ្យបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន៧នាក់ បណ្ដាលមកពីការប៉ះទង្គិចគ្នារវាងប្រទេសជិតខាងទំាងពីរនោះ ដែលសុទ្ធតែជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ប៉ុន្តែជាញឹកញាប់បានចោទប្រកាន់ដាក់គ្នាទៅវិញទៅម ចំពោះការគាំទ្រពួកសកម្មប្រយុទ្ធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយប្រាប់ដូច្នេះថា “ប្រសិនបើយោធាប៉ាគីស្ថាន នៅតែបន្តធ្វើការវាយប្រហារទៅលើទឹកដីអាហ្វហ្គានីស្ថានទៀតនោះ ពួកគេនឹងប្រឈមមុខចំពោះការសងសឹកពីកងទ័ពអាហ្វហ្គានីស្ថានមិនខាន”៕
ប្រែសម្រួល៖ប៉ាង កុង
