ព័ត៌មានអន្តរជាតិ

តម្រួតថៃ ចាប់ខ្លួនជនសង្ស័យ​ ដែលជាក្រុមជួយដូរ គ្រឿងញៀនបានជាង ១.៣០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា ការិយាល័យបង្រ្កាបគ្រឿងញៀន របស់ប្រទេសថៃឡង់ដ៏ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាននៅថ្ងៃអាទិត្យនេះថា ក្រុមអាជ្ញាធរថៃ បានចាប់ខ្លួនជនសង្ស័យចំនួន ១.៣៧៤នាក់ និងបានរឹបអូសបានគ្រឿង ជាច្រើននៅតំបន់ភាគខាងជើង ប្រទេសថៃឡង់ដ៏ ដែលមានតម្លៃប្រមាណ ៥៣៥លានបាត ស្មើនឹងប្រមាណ ១៧,១លានដុល្លារអាមេរិក ដែលជាការបង្រ្កាបក្នុងរយៈពេល ៣ខែ ចាប់ពីខែមេសាដល់ខែមិថុនា ។

លោក Niyom Termsrisuk អគ្គលេខាធិការនៃការិយាល័យ ក្រុមប្រឹក្សាត្រួតពិនិត្យសារធាតុញៀន ហៅកាត់ថា ONCB “ប្រភេទនៃគ្រឿងញៀនដែល ត្រូវបានរឹបអូសបាន គឺជាប្រភេទគ្រីស្តាល់ មេថាមហ្វេតាមីន” ។

គាត់បាននិយាយថា នៅក្នុងឆ្នាំនេះ ជាការបង្ក្រាបសារធាតុញៀន ដ៏ធំបំផុតដែលជាប្រភេទ គ្រីស្តាល់មេថាមហ្វេតាមីន ដែលជាលទ្ធផលមួយ ជាការបង្ក្រាបដ៏ធំបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

នៅក្នុងខែកក្កដា មានសារធាតុញៀនប្រភេទគ្រីស្តាល់ មេថាមហ្វេតាមីនចំនួន ១.២០០គីឡូក្រាម ត្រូវបានគេច្រកចូល ក្នុងបាវចំនួន ៤០បាវ ត្រូវបានរកឃើញនៅក្នុង ថង់ដាក់លាមគោ នៅលើរថយន្តដឹកទំនិញមួយគ្រឿង នៅខេត្ត ស៊ូរាត់ ថានី ដែលជាខេត្តស្ថិតនៅ ភាគខាងត្បូងប្រទេសថៃឡង់ដ៏ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top