កាម៉េរូន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរក្នុងស្រុក បានឲ្យដឹងថា យន្តហោះយោធា១គ្រឿង របស់ប្រទេសកាម៉េរូន បានធ្លាក់ នៅក្នុងអំឡុងពេលចុះចត នៅឯព្រលានយន្តហោះ Maroua Airport នៅតំបន់ភាគខាងជើងរបស់ប្រទេស កាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនមាននរណាម្នាក់ បាត់បង់ជីវិតនោះទេ ។ យន្តហោះបានរត់ខុស ចេញពីផ្លូវ បន្ទាប់ពីចុះចត និងបានបុកនឹងគុម្ពោត ។ អាជ្ញាធរបានបញ្ជាក់ដូច្នេះ ។
មនុស្សមួយចំនួន ក្នុងនោះមានជនស៊ីវិល និងកងទ័ព បានរងរបួស និងបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីទទួលការព្យាបាល កាលពីថ្ងៃរសៀល ។
ប្រភពពីយោធាបានឲ្យដឹងថា មូលហេតុនៃឧប្បត្តិហេតុ មិនត្រូវបានគេធ្វើការផ្សព្វផ្សាយ ឲ្យដឹងនៅឡើយទេ ប៉ុន្តែ តាមការអង្កេតបឋម វាកើតឡើងដោយសារ “បញ្ហាអាកាសធាតុ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា