ហ្វ៊ុយហ្ស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា នៅខេត្ត ហ្វុយជៀន ស្ថិតនៅភាគខាងកើត របស់ប្រទេសចិន កាលពីថ្ងៃអាទិត្យ បានបង្ហាញឲ្យដឹង អំពីសញ្ញាសង្គ្រោះបន្ទាន់មួយ ក្នុងកម្រិត៣ ឆ្លើយតបទៅនឹងព្យុះទីហ្វុង Hagupit លើកទី៤ហើយនៅក្នុងឆ្នាំនេះ ។
ក្រុមអាជ្ញាធរខេត្តហ្វុយជៀន បានស្នើដល់បុគ្គលិក បម្រើការងារនេសាទត្រី នៅឆ្នេរសមុទ្រ នៅក្នុងក្រុង Ningde ដើម្បីធ្វើការជម្លៀសខ្លួន ចេញមកកាន់ឆ្នេរសមុទ្រអាទិភាព ត្រឹមម៉ោង៨ព្រឹក នៅថ្ងៃចន្ទនេះ ។
ទីតាំងសម្រាប់ភ្ញៀវទេសចរ នៅតំបន់ឆេ្នរសមុទ្រ នៅក្រុង Ningde តម្រូវឲ្យបិទដំណើរការ ហើយទីតំាងសាងសង់ជាច្រើន ត្រូវបានស្នើឲ្យផ្អាកដំណើរការសិន ។
យោងតាម មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះ Hagupit ដែលស្ថិតនៅលើដែនទឹក ចម្ងាយ៥៤០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃតំបន់ Cangnan ខេត្ត Zhejiang ភាគខាងកើតប្រទេសចិន នៅវេលាម៉ោង១១យប់ កាលពីថ្ងៃអាទិត្យ ដែលមានល្បឿនខ្យល់បក់ រហូតដល់៨៣គីឡូម៉ែត្រក្នុង១ម៉ោង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា