ព័ត៌មានអន្តរជាតិ

ក្រុមម៉ាហ្វីយ៉ាអ៊ីតាលី ប្រើយន្តហោះខ្នាតតូច ដឹកកូកាអ៊ីន ៥០០គីឡូក្រាម, ធ្ងន់ពេល ធ្លាក់នៅប្រទេស Papua New Guinea

បរទេស៖ យោងតាមអាជ្ញាធរ បានអោយដឹងថា យន្ដហោះនេះបានហោះ ទៅកាន់ប្រទេស Papua New Guinea ដោយហោះពី Mareeba នៅ Far North Queensland ដោយហោះចម្ងាយប្រហែល ៣,០០០ ហ្វីត ដើម្បីចៀសវាងការ ចាប់បានដោយប្រព័ន្ធរ៉ាដា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ CNN បានរាយការណ៍នៅថ្ងៃសៅរ៍ ដោយដកស្រង់សំដីប៉ូលីសថា យន្តហោះធុន Cessna ផ្ទុកកូកាអ៊ីនលើសទម្ងន់ផ្ទុក បានធ្លាក់នៅ ពេលធ្វើដំណើរឆ្ពោះទៅអូស្ត្រាលី។

យោងតាមបណ្តាញទូរទស្សន៍ CNN គឺយន្តហោះបានធ្លាក់អំឡុងពេលហោះហើរនៅ Papua New Guinea កាលពីថ្ងៃទី ២៦ ខែកក្កដា។

របាយការណ៍បាននិយាយថា ការធ្លាក់នេះបានបង្ហាញពីក្រុមឧក្រិដ្ឋកម្ម ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេស អូស្រ្តាលី ហើយជាលទ្ធផល ប៉ូលីសបានចាប់ខ្លួនបុរស ៥ នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមម៉ាហ្វីយ៉ាអ៊ីតាលី។ ពួកគេត្រូវបានចោទប្រកាន់ពីបទឃុបឃិត ក្នុងការនាំចូលកូកាអ៊ីនជាង ៥០០ គីឡូក្រាម ក៏ដូចជាបទល្មើសពាក់ព័ន្ធផ្សេងទៀត។

អាជ្ញាធរបានឱ្យដឹងថា តម្លៃសរុបនៃកូកាអ៊ីនត្រូវបានគេប៉ាន់ ប្រមាណថាមានប្រហែល ៨០ លានដុល្លារអូស្ត្រាលី (៥៧ លានដុល្លារ)៕

ប្រែសម្រួលៈ ណៃ តុលា

To Top