បរទេស ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah នាពេលថ្មីៗនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្រោយឆ្លងមេរោគកូរ៉ូណា ហើយនេះលោក បានក្លាយជាអ្នកនយោបាយ ជាន់ខ្ពស់បំផុត នៅក្នុងប្រទេស ដែលតេស្តឃើញវិជ្ជមាន សម្រាប់ជម្ងឺកូវីដ១៩។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Amit Shah ដែលជាជំនួយការដ៏ជិតស្និទ្ធមួយរូបរបស់លោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី នេះ ជាអ្នកដឹកនាំក្រសួង ដែលនៅជួរមុខក្នុងការគ្របគ្រង រោគរាតត្បាតឆ្លង។
គួរបញ្ជាក់ថា ការផ្ទុះឆ្លងមេរោគកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌា គឺមានសភាពធ្ងន់ធ្ងរបំផុតលំដាប់ទី៣ នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល ដោយមានករណីឆ្លង បានបញ្ជាក់ជិត១,៧លានករណី និងស្លាប់ចំនួន៣៦.៥០០នាក់៕
ប្រែសម្រួល៖ប៉ាង កុង