បរទេស៖ ក្រសួងការបរទេស របស់ប្រទេសស៊ីរី បាននិយាយនៅថ្ងៃអាទិត្យថា ក្រុមហ៊ុនប្រេងអាមេរិកមួយ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ជាមួយពួកឧទ្ទាមដឹកនាំដោយពួកឃឺដ ដែលកាន់កាប់តំបន់ប្រេងភាគឦសាន ហើយនេះជាអ្វីដែលស៊ីរីហៅថា ជាកិច្ចព្រមព្រៀងខុសច្បាប់ មានគោលបំណង លួចយកប្រេងស៊ីរី។
សេចក្តីថ្លែងការណ៍ក្រសួងស៊ីរី ដែលចេញផ្សាយលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានប្រាប់ឈ្មោះក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងកិច្ចព្រមព្រៀង ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ជាសម្ពន្ធមិត្តមួយ ដែលរឹបអូសយក តំបន់ភាគខាងជើង និងភាគខាងកើត ពីក្រុមរដ្ឋឥស្លាមជ្រុលនិយម ដោយមានការជួយពីអាមេរិក។
ប៉ុន្តែនៅពេលភ្លាមៗនេះ មិនទាន់មានការឆ្លើយតបណាមួយ ពីមន្ត្រីរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ចំពោះការស្នើសុំការអត្ថាធិប្បាយ ពីទីភ្នាក់ងារសារព័ត៌មាននោះទេ ហើយភ្លាមៗនេះ ក៏មានទាន់មានការបកស្រាយបំភ្លឺ ពីមន្ត្រីសហរដ្ឋអាមេរិកនោះដែរ៕ ប្រែសម្រួល៖ប៉ាង កុង

