ព័ត៌មានអន្តរជាតិ

ការឆ្លើយតបនឹងជំងឺរាតត្បាត នៅចក្រភពអង់គ្លេស កាន់តែស្មុគស្មាញ

ឡុងដ៌៖ ការឆ្លើយតបដ៏មានបញ្ហារបស់ចក្រភពអង់គ្លេស ទៅនឹងជំងឺរាតត្បាតកាន់តែមានភាពច្របូកច្របល់កាន់តែ ខ្លាំងឡើងនៅថ្ងៃច័ន្ទនេះ ដោយសារតែការណែនាំរបស់រដ្ឋាភិបាលហាក់ដូចជាមិន ចុះសម្រុងនឹងខ្លួននៅពាសពេញចក្រភពអង់គ្លេស ដែលជំរុញឱ្យប្រទេសទាំង បួននៃចក្រភពអង់គ្លេស បែកបាក់គ្នា។

ចាប់ពីថ្ងៃច័ន្ទនិយោជិកនៅក្នុងប្រទេសអង់គ្លេស អាចស្នើសុំឱ្យបុគ្គលិកវិលត្រឡប់ទៅកន្លែងធ្វើការវិញប្រសិន បើពួកគេជឿជាក់ថា ពួកគេមានសុវត្ថិភាពពីជំងឺរាតត្បាត Covid-19 ។

នៅពេលដែលគោលនយោបាយត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តីលោក Boris Johnson កាលពីខែមុនលោកត្រូវបានគេចោទប្រកាន់ពីបទ “ផ្ទេរបន្ទុកលើការសម្រេចចិត្តដ៏ធំនេះទៅនិយោជក” ដោយសភាពាណិជ្ជកម្មអង់គ្លេស (TUC) ។

នៅក្នុងនោះដែរ TUC បានរិះគន់រដ្ឋាភិបាល ដែលបានប្រកាសពីសកម្មភាពបែបនេះខណៈពេលដែលការធ្វើតេស្ដរកមេរោគ និងការសាកល្បងបណ្ដាញនៃការតាមដាន ត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅក្នុងប្រទេសនេះនៅ តែមិនទាន់មានភាពរលូននៅឡើយ៕ ដោយ ឈូក បូរ៉ា

To Top
×