Covid-19

ជំងឺកូវីដ-១៩ នៅអាមេរិកឆ្លង ចូលដំណាក់ថ្មី ដែលមិនអាច គ្រប់គ្រងបាន

វ៉ាស៊ីតោន៖ អ្នកជំនាញជាន់ខ្ពស់លើកឡើងថា សហរដ្ឋអាមេរិក បានឈានចូលដល់ ដំណាក់កាលថ្មីនៃការ ឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ដែលមានករណីកើនឡើង ទាំងនៅទីក្រុង និងនៅជនបទ។

អ្នកសម្របសម្រួលការឆ្លើយតប នឹងរោគឆ្លងនៅសេតវិមាន បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា “វារីករាលដាលយ៉ាងខ្លាំង” ។

រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង ៤,៦ លាននាក់បានឆ្លងជំងឺនេះ ហើយយ៉ាងហោចណាស់ ១៥៤.៨៥៩ នាក់បានស្លាប់។ នេះបើយោងតាមទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins ។ ហើយចំនួនអ្នកស្លាប់ក្នុង ប្រទេសត្រូវបានគេប៉ាន់ស្មានថា នឹងមានយ៉ាងហោចណាស់ ១៧៣.០០០ នាក់នៅត្រឹមថ្ងៃទី ២២ ខែសីហា នេះបើយោងតាមការព្យាករណ៍ សមាសធាតុថ្មីពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក។

ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃវីរុសនេះ មន្ត្រីសុខាភិបាលបានធ្វើការ ជាមួយថ្នាក់ដឹកនាំរដ្ឋ ដើម្បីផ្តល់ការឆ្លើយតប ដែលប្រយុទ្ធប្រឆាំងនឹងការ រីករាលដាលនៅក្នុងសហគមន៍នីមួយៗ។ លោកបន្ថែមថា កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយ បានចាប់ផ្តើមបង្ហាញលទ្ធផលវិជ្ជមាន ៕

ដោយ ឈូក បូរ៉ា

To Top