Covid-19

អភិបាលរដ្ឋមួយ​ របស់ឥណ្ឌាតេស្ត ឃើញវិជ្ជមានកូវីដ១៩

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា អភិបាលរដ្ឋភាគខាងត្បូង របស់ប្រទេសឥណ្ឌា Tamil Nadu គឺលោក Banwarilal Purohit ត្រូវបានគេតេស្តរកឃើញ លទ្ធផលវិជ្ជមានកូវីដ១៩។

ការប្រកាសដែលត្រូវបាន ធ្វើឡើងជាផ្លូវការតាំងតែ ពីថ្ងៃអាទិត្យ ហើយមកដល់ពេលនេះ គាត់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងស្រុកមួយហើយ។ ការធ្វើតេស្តនេះត្រូវបាន ធ្វើលើងបន្ទាប់ពីបុគ្គលិក ដែលស្ថិតនៅក្បែរគាត់បំផុតមួយចំនួន ត្រូវបានគេរកឃើញថា មានឆ្លងវិរុសនេះចំនួន ប៉ុន្មានថ្ងៃរួចទៅហើយ។

គួរបញ្ជាក់ដែរថាលោក Purohit មកដល់ពេលនេះត្រូវបានគេដឹងថា បានក្លាយទៅជាមេដឹកនាំ របស់ប្រទេសទី២ ហើយដែលបានឆ្លងវិរុសកូវីដ១៩ បន្ទាប់ពីលោករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការងារក្នុងប្រទេស Amit Shah ត្រូវបានប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×