ការ៉ាកាស៖ សារព័ត៌មានបរទេសនៅថ្ងៃចន្ទ បានចុះផ្សាយថា បក្សប្រឆាំងសំខាន់ៗជាច្រើន របស់ប្រទេសវេណេស៊ុយអេឡា បាននាំគ្នាប្រកាសរួមគ្នាថា នឹងមិនព្រមចូលរួម ក្នុងការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៦ ខែធ្នូខាងមុខនេះ ជាដាច់ខាត។
ការប្រកាសនេះត្រូវបានធ្វើឡើង ដោយមានការបញ្ជាក់ ពីមូលហេតុមួយចំនួនផងដែរ។ ពួកគេបាននិយាយថា ការចូលរួមការបោះឆ្នោត មានន័យថា ពួកគេនឹងត្រូវបានពលរដ្ឋទិះតៀថា ជាក្រុមដែលត្រូវបានរៀបចំឡើង ដោយគណបក្សសង្គមនិយម ដែលកំពុងកាន់អំណាច ហើយការចូលរួមនេះ នឹងមានន័យដែរថា ជាផែនការដើម្បីធ្វើការសហការ ជាយុទ្ធសាស្រ្តផងជាមួយ នឹងរបបផ្តាច់ការមួយនេះ។
នៅមកដល់ពេលនេះ ក្រសួងព័ត៌មាន របស់ប្រទេសវេណេស៊ុយអេឡា នៅមិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះករណីនេះនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
