បរទេស៖ កងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានបាញ់ និងវាយប្រហារ ទៅលើក្រុមពួកសកម្មប្រយុទ្ធ ដែលដាក់គ្រាប់ផ្ទុះ នៅតាមរបងព្រំដែន លើតំបន់ Golan Heights ជាប់ប្រទេសស៊ីរី។
យោធាអ៊ីស្រាអែល បាននិយាយថា ទាហានបានប្រទះឃើញ ក្រុមពួកសកម្មប្រយុទ្ធទាំងនោះ នៅជិតប៉ុស្តិ៍ព្រំដែន ក្នុងពេលយប់ ហើយដោយមានការគាំទ្រ ពីដែនអាកាសផងនោះ បានធ្វើការបាញ់ជាបន្តបន្ទាប់ ទៅក្រុមភេរវករមានគ្នា៤នាក់ ប៉ុន្តែគ្មានអ្នកណារងរបួសនោះទេ។
គួរបញ្ជាក់ថា ភាពតានតឹង បានកើនកម្តៅឡើងកាន់តែខ្លាំង ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ នៅតាមព្រំដែន ប្រទេសអ៊ីស្រាអែលនិងស៊ីរី ក្រោយពីកងកម្លាំងប្រយុទ្ធម្នាក់ របស់ក្រុមហេស៍ប៊ូឡា គាំទ្រដោយអ៊ីរ៉ង់ ត្រូវបានស្លាប់ ក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើជាយក្រុងដាម៉ាស់៕ ប្រែសម្រួល៖ប៉ាង កុង