ព័ត៌មានអន្តរជាតិ

ចិន ចេញការប្រឆាំង ដាច់ខាត ចំពោះការគំរាមកំហែង លើក្រុមហ៊ុនបច្ចេកវិទ្យា ដោយអាមេរិក

ប៉េកាំង ៖ ប្រទេសចិន បានប្រឆាំងដាច់ខាត ចំពោះការគំរាមកំហែង របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន បច្ចេកវិទ្យាចិន ដែលពាក់ព័ន្ធដោយទទូច ឲ្យ ភាគីអាមេរិកបញ្ឈប់ ការធ្វើនយោបាយ សេដ្ឋកិច្ច និងរំលោភលើគោលគំនិតសន្តិសុខជាតិ។

រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ គ្រោងនឹងចាត់វិធានការ លើអ្វីដែលខ្លួនមើលឃើញថា ជាហានិភ័យសន្តិសុខជាតិ យ៉ាងទូលំទូលាយ ដែលបង្ហាញដោយក្រុមហ៊ុន សូហ្វវែរចិនមួយចំនួន ។

អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក វ៉ាង វេនប៊ីន បានឲ្យដឹងកាលពីថ្ងៃចន្ទថា ភាគីសហរដ្ឋអាមេរិក បានធ្វើការគំរាមកំហែង ប្រឆាំងនឹងក្រុមហ៊ុន ពាក់ព័ន្ធដោយផ្អែកលើការ សន្មតថាមានពិរុទ្ធភាព និងដោយគ្មានភស្តុតាង ណាមួយឡើយ ៕
ដោយ ឈូក បូរ៉ា

To Top