ព័ត៌មានអន្តរជាតិ

ចិន​ បំពេញបានត្រឹមតែ ៥% នៃកិច្ចព្រមព្រៀងជំនួញ ថាមពលអាមេរិកនិងចិន ក្នុងពាក់កណ្ដាលដំបូង នៃឆ្នាំ២០២០

បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បានទិញត្រឹមតែ ៥ភាគរយ នៃទំហំទឹកប្រាក់គោលដៅ ២៥,៣ពាន់លានដុល្លារ ក្នុងផលិតផលថាមពល ពីសហរដ្ឋអាមេរិក នៅក្នុងពាក់កណ្ដាលដំបូង នៃឆ្នាំ២០២០ ដោយមិនអាចបំពេញបានល្អ នូវការប្តេជ្ញាក្នុងកិច្ចព្រមព្រៀង ជំនួញរបស់ខ្លួន ស្របពេលចំណងមិត្តភាពរវាង មហាអំណាចសេដ្ឋកិច្ចទាំងពីរ បានធ្លាក់ចុះស្រាប់ហើយ។

យោងតាមការគណនា ដោយផ្អែកលើទិន្នន័យគយចិន បានឲ្យដឹងថា ការនាំចូលរបស់ចិន លើប្រេងឆៅ ឧស្ម័នធម្មជាតិចម្រាញ់រួច ធ្យូងថ្មលោហធាតុ និងផលិតផលថាមពលដទៃទៀត នៅក្នុងឆ្នាំនេះ សរុបមានចំនួនទឹកប្រាក់ប្រមាណ ១,២៩ពាន់លានដុល្លារ គិតត្រឹមខែមិថុនា។

ទន្ទឹមគ្នានឹងចិនទិញ ផលិតផលសហរដ្ឋអាមេរិក បានកើនឡើងក្នុងពេលថ្មីៗនេះនោះ អ្នកវិភាគបាននិយាយថា តម្លៃថាមពលធ្លាក់ចុះ និងចំណងមិត្តភាពកាន់តែអាក្រក់ មានន័យថា ទីក្រុងប៉េកាំង អាចនឹងឈានមិនដល់ គោលដៅពេញមួយឆ្នាំ ក្នុងកិច្ចព្រមព្រៀងជំហានទីមួយ ដែលបានព្រមព្រៀងគ្នាក្នុងខែមករា ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top