ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ ស្នើក្រុមតវ៉ានិស្សិត មិនឲ្យបង្កភាពចលាចល

បរទេស៖ នាយករដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានស្នើក្រុមអ្នកតវ៉ាដឹកនាំដោយនិស្សិត មិនឲ្យបង្កភាពចលាចល បន្ទាប់ពីអ្នកខ្លះបានបំពាន បម្រាមជាយូរអង្វែងមក ដោយធ្វើការអំពាវនាវជាចំហ ឲ្យកំណែទម្រង់របបរាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ។

លោកនាយករដ្ឋមន្ត្រី ផ្រាយុទ្ធ ចាន់អ៊ូចា ដែលជាអតីតមេទាហានធ្វើរដ្ឋប្រហារ កាលពី៦ឆ្នាំមុន និងបានដឹកនាំរដ្ឋាភិបាល គំាទ្រដោយយោធា រហូតមកទល់ពេលបច្ចុប្បន្ននេះនោះ ក៏បានសន្យាផងដែរថា រដ្ឋសភានឹងពិចារណា ការទាមទាររបស់អ្នកតវ៉ា ដែលឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រី លោក ផ្រាយុទ្ធ ចាន់អ៊ូចា បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ខ្ញុំសុំសំណូមពរប្រជាជន មិនឲ្យបង្កភាពវឹកវរ នៅក្នុងពេលបច្ចុប្បន្ននេះ។ យើងនឹងដោះស្រាយ បញ្ហាទាំងនេះរួមគ្នា” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top