ព័ត៌មានអន្តរជាតិ

លីបង់កាន់ទុក្ខ ៣ថ្ងៃ ក្រោយការផ្ទុះដ៏កក្រើក ស្លាប់មនុស្សជិត ៨០នាក់ និងរបួសជាង ៤០០០នាក់

បរទេស៖ ប្រទេសលីបង់កំពុងកាន់ទុក្ខ បន្ទាប់ពីការផ្ទុះដ៏ធំមួយ​ នៅក្នុងរដ្ឋធានីបេរូត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ និងរងរបួសជាង ៤ ០០០ នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីក្រុងទាំងមូលត្រូវបានរង្គោះរង្គើ ដោយការផ្ទុះដែលបាន ចាប់ផ្តើមដោយភ្លើងឆេះនៅកំពង់ផែ ។

ប្រធានាធិបតីលីបង់ លោក Michel Aoun បាននិយាយថា នីត្រាតអាម៉ូញ៉ូមចំនួន ២.៧៥០ តោនត្រូវបានរក្សាទុកក្នុងឃ្លាំង មិនមានសុវត្ថិភាពក្នុងឃ្លាំងអស់រយៈពេល ៦ឆ្នាំ។ លោកប្រធានាធិបតី ក៏បានកំណត់ពេលប្រជុំ គណៈរដ្ឋមន្រ្តីបន្ទាន់នៅថ្ងៃពុធនេះ ហើយបាននិយាយថា ការប្រកាសរដ្ឋក្នុងគ្រាមាន អាសន្នចំនួនពីរសប្តាហ៍ គួរតែត្រូវបានប្រកាស។

ប្រទេសនេះនឹងសង្កេតមើល រយៈពេលនៃការកាន់ទុក្ខរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃពុធ។

លោកប្រធានាធិបតី Michel Aoun ក៏បានប្រកាសផងដែរថា រដ្ឋាភិបាលនឹងបញ្ចេញថវិកាបន្ទាន់ចំនួន ១០០ ពាន់លានលីរ៉ា (៦៦លានដុល្លារអាមេរិក) ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top