វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថាក្រសួងការបរទេសសហរដ្ឋអាមេរិក បានតែងតាំងប្រេសិតថ្មីសម្រាប់ការចរចារការចែករំលែកតម្លៃការពារជាតិជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសដទៃទៀត។
លោកស្រី Donna Welton ដែលថ្មីៗនេះបានបម្រើការជាជំនួយ ការប្រធានបេសកកម្ម នៅស្ថានទូតអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន នឹងជំនួសតំណែងលោក Jim DeHart ដែលត្រូវបានតែងតាំង ជាអ្នកសម្របសម្រួល សហរដ្ឋអាមេរិក ប្រចាំតំបន់អាក់ទិក។
អ្នកនាំពាក្យរូបនេះបានប្រាប់ថា “ក្នុងនាមជាអ្នកស្នងតំណែង របស់លោក DeHart លោកស្រី Welton នឹងលើកយកកន្លែងដែលលោក Jim Dehart ចាកចេញទៅទាក់ទងនឹង កិច្ចព្រមព្រៀង វិធានការ ពិសេសរបស់កូរ៉េខាងត្បូង កិច្ចព្រមព្រៀងគាំទ្រ ប្រជាជាតិជប៉ុន និងកិច្ចសហប្រតិបត្តិការការពារជាតិទាំងអស់ និងកិច្ចចរចាចែករំលែកបន្ទុក ដែលយើងធ្វើនៅទូទាំងពិភពលោក”៕
ដោយ ឈូក បូរ៉ា