ព័ត៌មានអន្តរជាតិ

មហាក្សត្រថៃ និងព្រះមហាក្សត្រីយានី ចេញព្រះរាជបញ្ជាឱ្យ អ្នកស្ម័គ្រចិត្ត នៅតាមខេត្តដែលរងផលប៉ះពាល់ ផ្គត់ផ្គង់អាហារ ដល់ប្រជាជនរងគ្រោះ ដោយទឹកជំនន់

បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបាននិយាយថា ព្រះករុណា ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី មានព្រះរាជ្យហឬទ័យព្រួយបារម្ភពីសុវត្ថិភាព របស់ជនរងគ្រោះ ដោយទឹកជំនន់ ហើយបានចេញ ព្រះរាជបញ្ជាឱ្យ អ្នកស្ម័គ្រចិត្តនៅតាមខេត្ត ដែលរងផលប៉ះពាល់ ផ្គត់ផ្គង់អាហារដល់ពួកគេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chayapol Thitisak អគ្គនាយកនៃនាយកដ្ឋាន បង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារថា ព្យុះត្រូពិច ស៊ីនឡាគុ បានបំផ្លាញខេត្តចំនួន ១៣ នៅក្នុងតំបន់ភាគខាងជើង និងភាគឦសាន។

ទោះបីព្យុះត្រូពិក ចុះខ្សោយជាបណ្តើរ ៗ ក៏ដោយ ក៏ឥទ្ធិពលរបស់វា នៅតែបន្តរីករាលដាល និងធ្ងន់ធ្ងរដដែល។

សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារ ផ្ទះចំនួន ១២.៦៨៩ ខ្នងនៅក្នុងស្រុកចំនួន ៣២ នៃខេត្តចំនួន ១៣ ត្រូវបានខូចខាតដោយសារទឹកជំនន់។ លោក Chayapol បាននិយាយថា មនុស្ស ៣ នាក់ នៅខេត្ត Nong Bua Lam Phu, ខេត្ត Phitsanulok និងខេត្ត Udon Thani ត្រូវបានបញ្ជាក់ថាបានស្លាប់ ដោយសារគ្រោះថ្នាក់ទាក់ទងនឹង ទឹកជំនន់នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top