ព័ត៌មានអន្តរជាតិ

អាល់ហ្សេរី នឹងអនុញ្ញាតិ ឲ្យវិហារអ៊ីស្លាម ដំណើរការឡើងវិញ ជាសាធារណៈ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា ប្រទេសអាល់ហ្សេរី នឹងអនុញ្ញាតិឲ្យវិហារសាសនាអ៊ីស្លាម ក្នុងពេលខាងមុខនេះ នៅបន្ទាប់ពីធ្វើការវាយ តម្លៃជាមុនសិន។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកប្រធានាធិបតី អាល់ហ្សេរី Abdelmadjid Tebboune នៅក្នុងអំឡុង នៃកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់ដែលមានការចូលរួម ពីសំនាក់ក្រុមមន្ត្រីយោធាជាន់ខ្ពស់ និងសមាជិករដ្ឋសភាផង ក្នុងគោលបំណង ដើម្បីធ្វើការពិនិត្យស្ថានភាព ប្រទេសក្នុងអំឡុងកូវីដ១៩។

នៅក្នុងនោះផងដែរលោកTebboune ក៏ បានប្រកាស ណែនាំឲ្យលោក នាយករដ្ឋមន្រ្តី Abdelaziz Djerad ដើម្បីអាចរៀបចំកម្មវិធី ដែលប្រើប្រាស់ សម្រាប់ដំណើរការវិហារ អ៊ីស្លាមជាបណ្តើរៗផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top