ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ របស់កូរ៉េខាងត្បូង មិនអាចជឿជាក់បានទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា ចំនួនអ្នកស្លាប់ ដោយសារជំងឺឆ្លងកូវីដ-១៩ នៅកូរ៉េខាងត្បូង មិនអាចត្រូវបានគេជឿទុកចិត្តបានទេ ខណៈដែលលោក នៅតែបន្តការពារការគ្រប់គ្រង រដ្ឋបាលរបស់លោក ចំពោះជំងឺរាតត្បាត ។

នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ Axios ដែលផ្សាយកាលពីល្ងាចថ្ងៃច័ន្ទលោក ត្រាំ បានបង្ហាញទិន្នន័យដែលបង្ហាញថា សហរដ្ឋអាមេរិក មានអត្រាមរណភាពទាប ដែលជាសមាមាត្រនៃករណី ។

អ្នកយកព័ត៌មាន Axios លោក Jonathan Swan បានជំទាស់នឹងប្រធានាធិបតី សហរដ្ឋអាមេរិកដោយនិយាយថា សហរដ្ឋអាមេរិក ពិតជាអាក្រក់ និងអាក្រក់ជាងកូរ៉េខាងត្បូង និងអាឡឺម៉ង់ ទាក់ទងនឹងការស្លាប់ ដែលជាសមាមាត្រ នៃចំនួនប្រជាជន ៕ដោយ ឈូក បូរ៉ា

To Top