ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នៅតែបន្ដអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងមីស៊ីល ដែលជាការគំរាម ដល់អាមេរិក

វ៉ាស៊ីនតោន៖ មេបញ្ជាការយុទ្ធសាស្ត្រ អាមេរិក បានលើកឡើង កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីល ដែលបង្កការគំរាមកំហែងដល់តំបន់ និងទឹកដីកំណើត របស់សហរដ្ឋអាមេរិក។

កងទ័ពជើងទឹកអាមេរិកលោក ឆាល រីឆាដ បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទនិមិត្ម និងមីស៊ីលការពារខ្លួន នៅពេលលោកពិភាក្សា អំពីការគំរាមកំហែងផ្នែកយោធា ដែលបង្កឡើងដោយចិននិងរុស្ស៊ី។

មេបញ្ជាការរូបនេះ បានលើកឡើងថា “ប្រទេសកូរ៉េខាងជើង នៅតែបន្តការស្វែង រកអាវុធនុយក្លេអ៊ែរខុសច្បាប់ និងកំពុងជម្រុញប្រព័ន្ធ មីស៊ីលរបស់ពួកគេ” ។

លោកបន្ដថា សមត្ថភាពទាំងនេះគំរាមកំហែង ដល់កម្លាំង និងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ … ការធ្វើតេស្តមីស៊ីល ICBM របស់ពួកគេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចបង្កការគំរាមកំហែងដល់មាតុភូមិ របស់យើងផងដែរ៕
ដោយ ឈូក បូរ៉ា

To Top