ប៉េកាំង៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ប្រឆាំងដាច់ខាត ចំពោះការសម្លុតធ្វើបាបដោយត្រង់ របស់សហរដ្ឋអាមេរិក ចំពោះសហគ្រាស មិនមែនសហរដ្ឋអាមេរិកមួយចំនួន ក្នុងការរំលោភ លើច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ អង្គការពាណិជ្ជកម្មពិភពលោក នៃការបើកចំហតម្លាភាព និងការរើសអើង។
អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងពេលធ្វើអត្ថាធិប្បាយ លើសេចក្តីប្រកាស របស់សហរដ្ឋអាមេរិកថា TikTok ដែលជាកម្មវិធី ចែករំលែកវីដេអូចិន នឹងមិនមានអាជីវកម្ម នៅសហរដ្ឋអាមេរិកទៀតនោះទេ ប្រសិនបើខ្លួន មិនត្រូវបានលក់ទៅឱ្យ ក្រុមហ៊ុនអាមេរិក មុនថ្ងៃទី១៥ ខែកញ្ញា។
ប្រភពបានបន្ដថា “មួយរយៈដោយមិនផ្តល់ភស្តុតាងណាមួយ សហរដ្ឋអាមេរិក បានលាតត្រដាងគំនិតសន្តិសុខជាតិ និងរំលោភអំណាចរដ្ឋរបស់ខ្លួន ដើម្បីទម្លាក់សហគ្រាស មិនមែនអាមេរិកមួយចំនួន។ ការអនុវត្តបែបនេះ ប្រឆាំងនឹងច្បាប់សេដ្ឋកិច្ចទីផ្សារ និងគោលការណ៍ អង្គការពាណិជ្ជកម្មពិភពលោក នៃការបើកចំហតម្លាភាព៕ ដោយ៖ ឈូក បូរ៉ា