ព័ត៌មានអន្តរជាតិ

ចិនជំរុញអាមេរិក បញ្ឈប់ជាបន្ទាន់ នូវការគៀបសង្កត់នយោបាយ លើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែបញ្ឈប់ជាបន្ទាន់ នូវការគៀបសង្កត់នយោបាយ របស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានចិន ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី០៨ ខែឧសភានេះ ភាគីសហរដ្ឋអាមេរិក បានកំណត់ទិដ្ឋាការ សម្រាប់អ្នកកាសែតចិន ដល់ទៅ ៩០ ថ្ងៃដោយ តម្រូវឲ្យពួកគេ ដាក់ពាក្យសុំទិដ្ឋាការបន្តរៀងរាល់ ៩០ ថ្ងៃ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេស បានង្យដឹងនៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “ដូចដែលយើងបានដឹង ហើយអ្នកសារព័ត៌មានចិន ដែលពាក់ព័ន្ធ បានដាក់ពាក្យសុំ ពន្យារពេលទិដ្ឋាការរួចហើយ ប៉ុន្តែគ្មាននរណាម្នាក់ បានទទួលការឆ្លើយតប ពីខាងសហរដ្ឋអាមេរិកនោះទេ” ។

លោកវ៉ាងបានបន្ដថា“ ប្រសិនបើសហរដ្ឋអាមេរិក មានជំហររឹងមាំ ក្នុងការដើរលើផ្លូវខុស ហើយបង្កើនទ្វេដង ចំពោះកំហុសរបស់ខ្លួន នោះប្រទេសចិន ត្រូវបានបង្ខំធ្វើឱ្យមានប្រតិកម្មចាំបាច់ និងស្របច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន”៕ ដោយ៖ ឈូក បូរ៉ា

To Top