ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២០ថា លោក Alvaro Uribe អតីតប្រធានាធិបតីកូឡុំប៊ី កាលពីថ្ងៃអង្គារ ត្រូវបានគេប្រកាសថា តុលាការយុត្តិធម៌សាលាឧទ្ធរណ៍ បានបង្គាប់ ឲ្យធ្វើការចាប់ខ្លួននៅឯភូមិគ្រឹះ ដោយបានធ្វើការចោទប្រកាន់ ដល់រូបគាត់ពីបទស៊ីសំណូក ក្លែងបន្លំ និងប្រពឹ្រត្តអំពើពុករលួយ ។
លោក Uribe អតីតប្រធានាធិបតីកូឡុំប៊ី ទី១ហើយដែលត្រូវបានធ្វើការចាប់ខ្លួន និងមានសមាជិកព្រឹទ្ធសភាម្នាក់ បានសរសេរនៅលើ បណ្តាញសង្គម Twitter ថា “ការបំបិទសេរីភាពរបស់ខ្ញុំ បណ្តាលឲ្យរូប ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ដោយសារតែប្រពន្ធរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ និងពលរដ្ឋកូឡុំប៊ី ដែលនៅតែជឿជាក់ថាខ្ញុំ បានធ្វើអំពើល្អសម្រាប់ប្រទេស” ។
ដីកាចាប់ខ្លួន បានធ្វើឡើង នៅក្នុងពេលបើកការស៊ើបអង្កេត ប្រឆំាងនឹងលោក Uribe បន្ទាប់ពីបានចោទប្រកាន់លើ ព្រឹទ្ធសភា Ivan Cepeda នៅក្នុងឆ្នាំ២០១២ ដែលជាសាក្សីក្លែងបន្លំ នៅគ្រាដែលលោក Cepeda បានស្រាវជ្រាវ អំពីទាក់ទំនង របស់លោក Uribe ទៅនឹងក្រុមយោធាឆ័ត្រយោង ។
លោក Uribe បានប្តឹងលោក Cepeda ប៉ុន្តែករណីនេះ បានប្រឆាំងតបវិញមកលើរូបគាត់ នៅគ្រា ដែលតុលាការយុត្តិធម៌សាលាឧទ្ទរណ៍ បានសម្រេចចិត្ត នឹងបើកការស៊ើបអង្កេត ទៅលើរូបគាត់វិញនោះ ។
លោក Ivan Duque ប្រធានាធិបតីកូឡុំប៊ី ដែលជាសមាជិក នៃគណបក្សនយោបាយ Centro Democratico ដែលត្រូវបានបង្កើតឡើងដោយ Uribe បានបង្ហាញ ពីការជឿជាក់យ៉ាងពេញទំហឹង ចំពោះភាពគ្មានទោសពៃរ៍ របស់លោក Uribe ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា