ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាការពារជាតិលីបង់ ណែនាំឲ្យយោធាត្រួតមើល សន្តិសុខនៅទីក្រុង បេរូត

បរទេស៖ក្រុមប្រឹក្សាការពារ ជាតិជាន់ខ្ពស់លីបង់ តាមសេចក្តីរាយការណ៍ បានណែនាំចេញសេចក្តីប្រកាសថា ទីក្រុងបេរូត គឺជាទីក្រុងរងគ្រោះមហន្តរាយមួយ ក្រោយមានហេតុការណ៍ផ្ទុះដ៏ធំ ប្រកាសដាក់ភាព អាសន្នក្នុងទីក្រុងរយៈពេល២សប្ដាហ៍ និងប្រគល់ឲ្យអាជ្ញាធរទទួល ខុសត្រូវផ្នែកសន្តិសុខ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សានោះ បាននិយាយថា លោកប្រធានាធិបតី Michel Aoun ទើបបានធ្វើការសម្រេចចិត្តបញ្ចេញប្រាក់លីបង់ ចំនួន១០០ពាន់លានផោន ក្នុងការផ្តល់ឲ្យបែកចែកជាបន្ទាន់ ពីកញ្ចប់ថវិកាជាតិឆ្នាំ២០២០។

ក្រៅពីនេះ សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សា ក៏បានណែនាំនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃពុធនេះថា គណៈកម្មការមួយគួរតែទទួល ភារៈធ្វើការស៊ើបអង្កេតហេតុការណ៍ផ្ទុះនោះ និងផ្តល់ឲ្យលទ្ធផលរកឃើញក្នុងរយៈពេល៥ថ្ងៃ ដើម្បីដាក់ទោសជាអតិបរិមាដល់អ្នកដែលប្រព្រឹត្ត៕ ប្រែសម្រួល៖ប៉ាង កុង

To Top