ព័ត៌មានអន្តរជាតិ

ឯកអគ្គរដ្ឋទូតចិន៖ ទីក្រុងប៉េកាំង មិនចង់ឲ្យភាពតានតឹង កើនឡើងថែមទៀត

បរទេស៖ ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ទីក្រុងប៉េកាំង មិនឲ្យភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន កើនកម្តៅខ្លាំងថែមទៀត ក្រោយពីមានការ បិទស្ថានកុងស៊ុលគ្នាទៅវិញទៅមក កាលពីប៉ុន្មានសប្ដាហ៍មុននេះ។

ក្នុងខណៈនិយាយច្រានចោល ការចោទប្រកាន់របស់អាមេរិក ដែលថាមានចារកម្មចិន នៅក្នុងស្ថានកុងស៊ុល នៅទីក្រុងហ៊ូស្តុន ដែលទីក្រុងវ៉ាស៊ីនតោនបានបិទ កាលពីខែមុននោះ លោកឯកអគ្គរដ្ឋទូតចិន Cui Tiankai បាននិយាយដូច្នេះថា “ខ្ញុំមិនគិតថា សង្គ្រាមត្រជាក់ថ្មី នឹងផ្តល់ផលប្រយោជន៍ ដល់អ្នកណាម្នាក់ទេ។ ហេតុអ្វីយើងអនុញ្ញាត ឲ្យមានប្រវត្តិសាស្ត្រច្រំដែល នៅពេលដែលយើងប្រឈមមុខ ជាមួយភាពលំបាកថ្មីៗជាច្រើន”។

គួរបញ្ជាក់ថា ចំណងមិត្តភាព រវាងសហរដ្ឋអាមេរិកនិងចិន បានធ្លាក់ចុះយ៉ាងលឿននៅក្នុងឆ្នាំនេះ ដោយសារបញ្ហានានាជាច្រើន ដោយរួមមាន ទាំងការគ្រប់គ្រងមេរោគកូរ៉ូណា របស់ទីក្រុងប៉េកាំង ក្រុមហ៊ុនផលិត ឧបករណ៍ទូរគមនាគមន៍ Huawei ការអះអាងកម្មសិទ្ធិចិន នៅដែនសមុទ្រចិនខាងត្បូង និងការបង្ក្រាបលើទីក្រុងហុងកុង៕ ប្រែសម្រួល៖ប៉ាង កុង

To Top