ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ផ្តល់ជំនួយឲ្យលីបង់ ក្រោយមានហេតុការណ៍ផ្ទុះដ៏ធំ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ីស្រាអែល លោក Benny Gantz បានមានប្រសាសន៍ប្រាប់ថា ប្រទេសអ៊ីស្រាអែល ទើបបានផ្តល់ឲ្យជំនួយមនុស្សធម៌ ដល់ប្រទេសលីបង់ ក្រោយមានហេតុការណ៍ផ្ទុះដ៏ធំ ធ្វើឲ្យរញ្ជួយរដ្ឋធានីបេរូត នៅថ្ងៃអង្គារសប្ដាហ៍នេះ។

សេចក្តីថ្លែងការណ៍ ពីរដ្ឋមន្ត្រីការពារជាតិ លោក លោក Benny Gantz និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល Gabi Ashkenazi បាននិយាយថា “អ៊ីស្រាអែល បានខិតចូលជិតប្រទេសលីបង់ តាមរយៈបណ្ដាញសន្តិសុខអន្តរជាតិ និងការទូត និងបានផ្តល់ឲ្យរដ្ឋាភិបាលលីបង់ នូវជំនួយផ្នែកសុខាភិបាល និងមនុស្សធម៌”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាល នៃប្រទេសលីបង់ បានមានប្រសាសន៍ប្រាប់ថា មនុស្សជាង២៥នាក់ បានស្លាប់បាត់បង់ជីវិត និងជាង២.៥០០នាក់ បានរងរបួសក្នុងហេតុការណ៍ផ្ទុះ នៅតំបន់កំពង់ផែ នៃទីក្រុងបេរូតនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top