បរទេស៖ ក្រោយហេតុការណ៍ផ្ទះ ដ៏កក្រើកនៅប្រទេសលីបង់ និងបានបង្កការភ្ញាក់ផ្អើល ពេញពិភពលោកមកហើយនោះ នៅថ្ងៃពុធបារាំងបានប្រកាសថា លោកប្រធានាធិបតី ម៉ាក្រុង នឹងធ្វើដំណើរទៅដល់ប្រទេស រងគ្រោះមួយនេះនៅថ្ងៃព្រហស្បតិ៍។
លោកម៉ាក្រុងប្រធានាធិបតីបារាំង ត្រូវបានគេជឿជាក់ដែរថា បានពិភាក្សាគ្នាជាមួយនឹង លោកប្រធានាធិបតី នៃប្រទេសបារាំងលោក Michel Aoun ក្នុងពេលដ៏ខ្លីមួយនៅ ក្រោយហេតុការណ៍ផ្ទុះភ្លាមៗ ហើយប្រធានាធិបតីបារាំង ក៏បានធ្វើការសន្យាថា នឹងផ្តល់ជំនួយតាមដែលអាច ធ្វើបានសម្រាប់លីបង់ផងដែរ។
លោកម៉ាក្រុងបាននិយាយថា យើងកំពុងដាក់ពង្រាយ កងកម្លាំងស៊ីវិលនិងឧបករណ៍ វេជ្ជសាស្ត្រជាច្រើនតោន ទៅកាន់ប្រទេសលីបង់។ គ្រូពេទ្យនៅក្នុងក្រុមការងារ សង្គ្រោះបន្ទាន់ក៏នឹងទៅដល់ ក្រុងបេរូតផងដែរ ឱ្យបានឆាប់ដើម្បីពង្រឹងកម្លាំង នៅតាមមន្ទីរពេទ្យដែលកំពុងព្យាបាល អ្នករបួសដល់ទៅរាប់ពាន់នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី
