ព័ត៌មានអន្តរជាតិ

ប៉ូលិសថៃ កោះហៅមេដឹកនាំ បាតុកម្មចំនួន ៥នាក់ ជុំវិញការល្មើស លើក្រឹត្យ ប្រកាស រដ្ឋក្នុងគ្រាអាសន្ន

បរទេស៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់រ៉យទ័រ នៅថ្ងៃពុធថា ប៉ូលីសបានកោះហៅអ្នករៀបចំបាតុកម្មចំនួន ៥ នាក់ ដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងរដ្ឋាភិបាលដោយនិយាយថា ពួកគេបានរំលោភលើក្រឹត្យប្រកាសរដ្ឋក្នុងគ្រាអាសន្ន នៃមេរោគឆ្លង ដែលបានហាមឃាត់ការប្រមូលផ្តុំធំ ៗ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានកោះហៅទាំងនោះ គឺមានមេធាវីឈ្មោះ Anon Nampa ដែលកាលពីពីរថ្ងៃមុន បានទាមទារអោយមានការកែទម្រង់រាជាធិបតេយ្យដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ដែលជាប្រធានបទដ៏រសើបបំផុត។

ប៉ូលីសបាននិយាយថា ទោះយ៉ាងណាលោក Anon Nampa អាយុ ៣៥ ឆ្នាំ ត្រូវបានកោះហៅ ជុំវិញការតវ៉ាមួយកាលពីខែកក្កដា នៅខាងក្រៅទីបញ្ជាការកងទ័ព។

បាតុកម្មនោះស្ថិតក្នុងចំណោមការជួបជុំបាតុកម្មដែលដឹកនាំដោយនិស្សិតនៅទូទាំងប្រទេសចាប់តាំងពីពាក់កណ្តាលខែកក្កដា ដែលបានទាមទារអោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលរៀបចំដោយយោធាដែលពួកគេនិយាយថា រក្សាឥទ្ធិពលកងទ័ព ជុំវិញប្រព័ន្ធនយោបាយ៕ប្រែសម្រួលៈ ណៃ តុលា

To Top