ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៤រ៉ិចទ័រ បានរញ្ជួយនៅចម្ងាយ ១០២គីឡូម៉ែត្រ ស្ថិតនៅភាគឦសាននៃខេត្ត ហាសាគី (Hasaki) ប្រទេសជប៉ុន នៅវេលាម៉ោង១៧និង៥៣នាទី ម៉ោងសកល កាលពីថ្ងៃពុធ ។
គ្រោះរញ្ជួយដីនេះ មានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋម មានរង្វាស់៣៦.១០៣១ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់ ១៤១.៨៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ។
ក្រោយមាន ករណីរញ្ជួយដីនេះកើតឡើង មិនទាន់មានសេចក្តីរាយការណ៍លម្អិត អំពីការខូចខាត ឬបង្កការស្លាប់មនុស្ស នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា