ព័ត៌មានអន្តរជាតិ

ក្រុងតូក្យូ មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើស ២០០នាក់ក្នុង១ថ្ងៃ គិតមកដល់ពេលនេះ ជាថ្ងៃទី៩ហើយ ដែលមានករណី ឆ្លងច្រើនឡើងៗ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ឲ្យដឹងថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦៣នាក់ គិតត្រឹមថ្ងៃពុធ ទន្ទឹមនឹងនេះដែរ នៅខេត្ត Aichi មានការកើនឡើងវិញ ដែលបានគេមើលឃើញដែលដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដែលបានប្រកាសឡើង នៅក្នុងតំបន់ភាគកណ្តាល របស់ប្រទេសជប៉ុន ។

យោងតាមតួលេខចុងក្រុង របស់ក្រុងតូក្យូ គឺជាថ្ងៃទី៩ហើយដែលមានករណីថ្មីប្រចាំថ្ងៃកើនឡើងលើសពី២០០នាក់ ប៉ុន្តែចំនួនអ្នកឆ្លងជំងឺបានធ្លាក់ចុះ គិតចាប់ពីចំនួនអ្នកឆ្លង ប្រចំាថ្ងៃសរុប៣០៩នាក់ ហើយបានធ្វើការព្យាបាល ដែលមានក្នុងកំណត់ត្រា ចំនួន៤៧២នាក់ត្រូវបាន រាយការណ៍កាលពីថ្ងៃសៅរ៍ ។

ក្នុងចំណោមអ្នកឆ្លងជំងឺ២៦៣នាក់ អ្នកទាំងនោះបានធ្វើតេស្តរកឃើញ មានលទ្ធផលវិជ្ជមាន២០នាក់ និង៣០នាក់ និងរាប់បញ្ចូលទាំងពលរដ្ឋ១៦៣នាក់ ហើយយោងតាមចំនួនសរុបគិតជាភាគរយវិញ មានចំនួន៦២ភាគរយ ។

តូក្យូ មានអ្នកឆ្លងជំងឺសរុបបានកើនឡើងដល់១៤.២៨៥នាក់ ហើយរដ្ឋាភិបាលក្រុងដ៏ធំនេះនៅតែរក្សាប្រកាសការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងកម្រិត៤ដដែល ដែលមានន័យថា “ការឆ្លងកំពុងរាលដាល” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top