បេរ៉ាត់ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា ក្រុមអ្នកជួយសង្គ្រោះ បានធ្វើការស្រាវជ្រាវ រកអ្នកដែលនៅរស់រានមានជីវិត នៅក្នុងក្រុងបេរ៉ាត់ កាលពីថ្ងៃពុធ បន្ទាប់ពីានករណីផ្ទុះលាន់សូរយ៉ាងខ្លាំងនៅឯក្រុងកំពង់ផែ ដែលបានបង្កការបំផ្លិចបំផ្លាញ នៅទូទាំងក្រុងនេះ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត១៣៥នាក់ និងបង្ករបួសរាប់ពាន់នាក់ ហើយលីបង់ ស្ថិតក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ។
ក្រុមមន្ត្រីបាននិយាយថា ចំនួនអ្នស្លាប់នឹងត្រូវបានគេរំពឹថា នឹងកើនឡើងថែមទៀត ។
ការផ្ទុះដ៏កក្រើក បានកើតឡើងដែលបង្កឡើង ដោយការឆេះសារធាតុអាម៉ូនីញ៉ូម នីត្រាតប្រមាណ២.៧៥០តោន នៅក្នុងឃ្លាំងស្តុកមួយកន្លែង ដែលនៅមិនឆ្ងាយពីផ្លូវឆ្ពោះ ទៅកាន់ប្រទេសស៊ីប្រ៊ូសឡើយ គឺប្រទេស២៤០គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យ ។
លោក Marwan Abboud អភិបាលក្រុងបេរ៉ាត់ បានបរិយាយអំពីគ្រោះមហន្តរាយថា គឺជា “ស្ថានភាពបង្កមហាវិនាសកម្ម” គាត់បានប៉ាន់ប្រមាណថា អាចធ្វើឲ្យពលរដ្ឋ៣០០.០០០នាក់រស់នៅដោយគ្មានផ្ទះសម្បែង និងអាចបង្កការខូចខាត គិតជាទឹកប្រាក់ដល់ទៅ៣ពាន់លានដុល្លារអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា